Languages:
Search over 1,000 properties for free
UNITED STATES
To Be Enthusiastic to Bonna Realty Group's 10th year anniversary!!!
Podcast-
Hot Properties

Urgent Properties
Properties for Sale
Properties for Rent
If you want to sell or have your property rented out please call:
023 861 999/216 556.



Sub Menu
ARBFM Member
Our Apartments
Government Licenses
Newsletter
Bank Partners
Company Partners
Some of Company Clients
Cambodia Laws
Important Numbers
Maps
Kounkhmerpit
Khmer Beauty
Gallery

10 Years Anniversary Event
Cambodia Overview
Phnom Penh Real Estate Guide
Siem Reip Real Estate Guide
Sihanoukville Real Estate Guide
Kep Real Estate Guide
Real Estate Leaders Speech
Why Making Good Money in Real Estate Shouldn't Be That Hard

Check Email
BRG staff resource center.

Number of Visitors

Weekly Newsletter

10 Years Anniversary Event
សម្ភោ​ធ មជ្ឍមណ្ឌល ប៊ុណ្ណា ប៊ី​ស្ស​នេស សេនធ័​រ ខួប​គំរប់​១០​ឆ្នាំ នៃ​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប​

​មជ្ឍមណ្ឌល ប៊ុណ្ណា ប៊ី​ស្ស​នេស សេនធ័​រ បាន​រៀបចំ​ពិធី​សម្ភោ​ធ និង​ធ្វី​ខួប​គំរប់​១០​ឆ្នាំ របស់ ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប កាលពី​ថ្ងៃ​ទី ០៩ ខែ កញ្ញា ឆ្នាំ​២០០៩ ដោយ បាន​និមន្ដ​ព្រះសង្ឃ​សូត្រមន្ដ និង រៀបចំ​ពិធី​ក្រុង​ពាលី​ផងដែរ​។ ក្នុង​កិច្ច​សំភាសន៍​ដាច់​ដោយឡែក​មួយ​ជាមួយ​លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​មជ្ឍមណ្ឌល ប៊ុណ្ណា ប៊ី​ហ្ស​នេស សេន​ធ័រនិង ជា​អគ្គនាយក​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប​នោះ​បាន​អោយដឹងថា​នៅក្នុង​ពិធី​សម្ភោ​ធ​និង​ការធ្វើ​ខួប​គំរប់​១០​ឆ្នាំ​របស់​ក្រុមហ៊ុន នៅពេលនេះ លោក​បាន​ប្រមូល​កុមារកំព្រា​ចំនួន​២៩៩​នាក់​មក​ពី​បណ្ដាល​ខេត្ដ​ក្រុង​ចំនួន ៧ ដើម្បី​មក​ចូល​រួល​ផងដែរ​ដើម្បី​ចែក​អំណោយ​ដល់​ពួកគេ ពីព្រោះ​ពួកគេ​សុទ្ធតែ​ជា​កុមារ​ក្រីក្រ​រស់នៅ​ជនបទ ។​ម្យ៉ាង​ទៀត​ក៏​ដើម្បី​អោយ​ពួកគេ​មាន​ឱកាស​បាន​ទទួល​ការសប្បាយ​រីករាយ និង ការ​ទទួលទាន​អាហារ​ឆ្ងាញ់ៗ នៅក្នុង​តាមបែប​ព្រះពុទ្ធសាសនា​រួមគ្នា​។ មូលហេតុ​ដែល​នាំអោយ​លោក​យក​កុមារកំព្រា​យ៉ាងច្រើន​មក​ចូលរួម​នៅក្នុង​ពិធី​សម្ភោ​ធ​នេះ​គឺ​មកពី​រូប​លោក​ក៏​មាន​អតីតភាព​ជា​កុមារ​កំព្រា​ដែរ ដូចនេះ​នៅក្នុង​ឱកាស​សម្ភោ​ធ​នេះ​លោក​នាំយក​កុមារកំព្រា​ទាំង​នោះ​ដើរទ​ស្សកិច្ច​នៅក្នុង​រាជធានី​ភ្នំពេញ ពីព្រោះ​ពួកគេ​កំរ​មិន​មាន​ឱកាស​មក​ដល់​ភ្នំពេញ​ណាស់ ។

លោក ស៊ឹង ប៊ុណ្ណា បានបញ្ជាក់​ថា​ក្នុង​ពិធី​សម្ភោ​ធ​ក្រុមហ៊ុន មជ្ឍមណ្ឌល​នានា​គេ​តែ​អញ្ជើញ​អ្នក​ដឹកនាំ​អោយ​ចូលរួម តែ​លោក​គិតថា ថ្នាក់ដឹកនាំ​លោក​មាន​ឱកាស​ច្រើន​ហើយ ដូច្នេះហើយ​ទើប​លោក ផ្ដល់ឱកាស​អោយ​កុមារកំព្រា​វិញ​ដែល​ពួកគេ​មកពី​បណ្ដា​ខេត្ដ​នានា​ដូចជា ព្រៃវែង ស្វាយរៀង​កំពត កណ្ដាល កំពង់ស្ពឺ កំពង់ចាម និង​រាជធានី​ភ្នំពេញ​។ លោក ស៊ឹង ប៊ុណ្ណា បញ្ជាក់​ថា​មជ្ឍមណ្ឌល ប៊ុណ្ណា ប៊ី​ហ្ស​នេស សេនធ័​រ​គឺជា​ផ្សារសំ​រាប់​លក់ទំនិញ​គ្រប់​មុខ​ដែល​មាន​លក់​សំលៀក​បំពាក់ស្ដ្រី បុរស ក្មេង ចាស់ មាន​ទាំង​ស្បែកជើង សំលៀក​បំពាក់​កីឡា គ្រឿងសំអាង ថែរក្សា​សំរស់ ដោយ​លោក​បាន​បោះទុន​វិនិយោគ​អស់​ទឹកប្រាក់​ប្រហែល​កន្លះ​លាន​ដុល្លារ​ហើយ​លោក​គិត​ថា​បើសិនជា​ពាណិជ្ជកម្ម​របស់​លោកមា​ន​ដំណើរការ​ល្អ​និង ជោគជ័យ លោក​និង​បន្ដ​ពង្រឹង​សាខា​បន្ថែមទៀត ។ ​ប្រវត្ដិ​របស់​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី​គ្រុប បើ​គិត​មកដល់​ថ្ងៃទី​០៩ ខែ កញ្ញា ឆ្នាំ​២០០៩ នេះ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី គ្រុប​មាន​អាយុកាល​១០​ឆ្នាំ​ស្មើរ​និង​មួយ​ទស្សវត្ស​ន៍​ដែល​មានន័យ​ថា​ក្រុម​បង្កើត​នៅ​ឆ្នាំ​១៩៩៩ ។​ចាប់តាំងពី​ឆ្នាំ​ដំបូង នៃ​ការកកើត ក្រុមហ៊ុន បង្ដើតឡើង​ដោយ​មាន​តែ ការិយាល័យ​តូច​មួយ​ជាមួយនឹង​បុគ្គលិក​បំរើ​ការងារ ២-៣​នាក់ ហើយ​សំភា​រះ​ប្រើប្រាស់​ចាស់ៗ និង ម៉ូតូ​ចាស់​មួយ​ជាមួយ ទឹកប្រាក់​ចំនួន ៨០ ដុល្លារ​អា​មេ​រិច ។ លោកនាយក ប៊ុណ្ណា បាន​បន្ថែមថា​បើ​ប្រៀប​មកដល់​បច្ចុប្បន្ន​នេះ​គឺ​ខុស​ឆ្ងាយ​ណាស់ រហូត​ដល់​លោក​មិន​ហាន​រំពឹងទុក​ថា​បាន​ដូច​សព្វថ្ងៃនេះ​ទេ​។ ក្រុមហ៊ុន​ក៏​ធ្លាប់​រង​នៅ​ព្យុះ​ភ្លៀង​រាប់មិនអស់ ដែរ​ប៉ុន្ដែ​ដោយ​ការ​ឧស្សាហ៍​ព្យាយាម និង​ការពុះពារ​របស់លោក​ទើប​ធ្វើអោយ​ក្រុមហ៊ុន មាន​ការអភិវឌ្ឍន៍​បាន​ដូច​សព្វថ្ងៃ​។ ​ការបង្កើតឡើង​នៃ​មជ្ឍមណ្ឌល ប៊ុណ្ណា ប៊ី​ហ្ស​នេស សេនធ័​រ មជ្ឍមណ្ឌល ប៊ុណ្ណា ប៊ី​ហ្ស​នេស សេនធ័​រ​ត្រូវបាន​បង្កើត​នៅក្នុង​ឆ្នាំ​២០០៩ និង បើក​នឹង​បើក​សម្ភោ​ធលក់​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០០៩ ។ ដើម្បី​ឆ្លើយតប​និង​ការអភិវឌ្ឍន៍​និង សម័យ​ទំនើប​បច្ចុប្បន្ន មជ្ឍមណ្ឌល ប៊ុណ្ណា ប៊ី​ហ្ស​នេស សេនធ័​រ​ត្រូវបាន​បង្កើត​ឡើងដោ​យ​ដើម​ទុន​វិនិយោគ​របស់​លោក ស៊ឹង ប៊ុណ្ណា ផ្ទាល់​ចំណាយ​ទឹកប្រាក់​អស់​ប្រហែល​កន្លះ​លាន​ដុល្លារ ។ មជ្ឍមណ្ឌល ប៊ុណ្ណា ប៊ី​ហ្ស​នេស សេន​ធ័រមាន​ប្រមូលផ្ដុំ​ទៅ​ដោយ​សំលៀកបំពាក់​បុរស​នារី​គ្រប់​ប្រភេទ ថែ​ ​រក្សា លក់​គ្រឿងសំអាង​កាយ មាន​សំអាងការ លក់​សំលៀកបំពាក់​ហែល​ទឹក​គ្រប់​វ័យ កាបូប​បុរស​នារី​ទាន់សម័យ គ្រឿង​តុបតែង​គេហដ្ឋាន សំលៀក​បំពាក់​ក្មេង ថតរូប ភោជនីយដ្ឋាន និង ហាង​កាហ្វេ​។​ជាមួយគ្នា​នោះ​លោក​អគ្គនាយក បាន​សំដែង​នូវ​សុទិដ្ឋិនិយម​ថា បើសិនជា​មជ្ឍមណ្ឌល​នេះ​មាន​ដំណើរការ​ល្អ និង នៅ​បោះទុន​វិនិយោគ​បើក​សាខា​បន្ថែមទៀត ។

លោក ស៊ឹង ប៊ុណ្ណា ថ្លែង​សករ​កថា ផ្ដល់​អនុសាសន៍​ដល់​កុមារកំព្រា ក្នុង​ពិធី​ដ៏​ឧឡា​រារិក​នោះ​លោក អគ្គនាយក​បាន​ថ្លែង​សុក​រាក​ថា​ជា​អនុសាសន៍​រៀបរាប់​អំពី​ជីវិត​ដ៏​សែន​ល្វីង​ជូរចត់ ក្នុង​ភាព​ជា​កុមារ​កំព្រា​របស់​លោក​ជាមួយនិឹង​ការខិត​ខំប្រឹងត​ស៊ូតាំ​ង​ពី​ការងារ​ជា​អ្នក​លាងចាន រហូតដល់​បាន​ជោគជ័យ​ដូច​សព្វថ្ងៃ​ដែល​លោក​មាន​ក្រុមហ៊ុន នឹង សាខា​ជា​ច្រើន​កន្លែង ជាមួយ​នេះ​លោក​បាន​មានប្រសាសន៍​ដែរ​ថា​ធ្វើ​ជា​ក្មេង​ល្អ​ត្រូវ​ស្មោះត្រង់ ត្រូវ​មាន​ចិត្ដត​ស៊ូ ប្រឹងប្រែង​ធ្វើកា​រងារ​កុំ​ទំនេរ​ដៃ “​បើ​ចង់​ធ្វើ​ក្មេង​ល្អ ត្រូវ​ស្មោះត្រង់ វ​គេង​ពី​ល្បែង​អបាយមុខ​ដូចជា​ស្រា ល្បែង កុំ​សប្បាយ និង​គ្រឿងញៀន ត្រូវខិតខំ​ធ្វើការ​កុំ​ទំនេរ​ដៃ ត្រូវធ្វើ​ជា​និច្ច ត្រូវធ្វើ​រហូត គឺ​ជា​កត្ដា​ដែល​ធ្វើអោយ​យើង​ទទួលបាន​ជោគជ័យ ។ កុមារ​ដែល​នៅ​ជនបទ​អាច​ដាំ​ដំណាំ​ដាំ​ដុះ ចិញ្ចឹមសត្វ​ជ្រូក​មាន់ ទា -​ល​- លោក​ក៏​បាន​បន្ថែមថា "​ភាពមិនស្មោះត្រង់​ជា​ការបំផ្លាញ​ខ្លួនឯង​" នោះ​មានន័យ​ថា​បើ​មិន​មាន​ភាពស្មោះត្រង់​ទេ វា​អាច​បំផ្លាញ​អនាគត​យើង​ហើយ​យើង​និង​មិន​អាច​ក្លាយ​ខ្លួន​ជា​កុមារ​ល្អ​បានឡើយ ។ ការបង្កើត​កម្មវិធី​កំសាន្ដ​សប្បាយ​សំរាប់​បុគ្គលិក នៅ​ក្នុង​ការបញ្ចប់​នៃ​ការ​សម្ភោ​ធ​នេះ​នៅ​ពេល​រាត្រី​ក៏​មាន​ការ​ជប់លៀង​ជូន​ដល់​បុគ្គលិក​របស់​ក្រុមហ៊ុន ទាំង ៩៩ នាក់ ភ្ញៀវ​កិត្ដិយស និង ញ្ញាតិ​មិត្ដ​ផង​ដែរ​ដោយ​មាន​ការ​រាំ​កំសាន្ដ​យ៉ាង​សប្បាយ​និង​មាន ការ​កាត់​នំ​ខួប​១០​ឆ្នាំ​របស់​ក្រុមហ៊ុន​។​នេះ​ក៏​បាន​បញ្ជាក់​អំពី​ទឹកចិត្ដ​ស្រលាញ់ អាណិត និង​ការយកចិិត្ដទុកដា​ក់​ពី​សំណាក់​លោក​អគ្គនាយ​ក​ប្រកដ​ដោយ​ព្រហ្ម​វិហារធម៌ ដល់​បុគ្គិលិក​ក្រោមបង្គាប់​ឱវាទ​ផង​ដែរ​។

កម្មវិធី​បានបញ្ចប់​ប្រក​ដ​ដោយ​ភាព​រីករាយ មិត្ដភាព និង​ការចង់ចាំ​មិន​ភ្លេច​នៅ​ថ្ងៃ​នៃ​ប្រវត្ដិសាស្ដ្រ​នៃ​ខួប​គំរប់​១០​នៃ​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី គ្រុប និង ការបើក​សម្ភោ​ធ​មជ្ឍមណ្ឌល ប៊ុណ្ណា ប៊ី​ហ្ស​នេហ សេនធ័​រ នៅ​ថ្ងៃ​ទី ០៩ ខែ ០៩ ឆ្នាំ​២០០៩ ជា​ប្រវត្ដិសាស្ដ្រ​នៃ​ក្រុមហ៊ុន ។​

If you don't have khmer unicode to read the text about please click here to download.
If you want to watch it plase click here to download the video file.

Photo Galleries


Home | About Us | Sales | Rentals | Valuation | Consultancy | Smag | News | Careers | Contact Us | Maps
Purpose, Mission and Vision | Our Team | Company History | President's Biography
ARBFM Member | Our Apartments | Government Licenses | Newsletter | Bank Partners | Company Partners | Some of Company Clients | Land Law | Important Numbers